បទបង្ហាញ

ទារកដ្ឋាន-មត្តេយ្យសិក្សា-បឋមសិក្សា ជួជូ "Tchou Tchou" ចាប់តាំងពីឆ្នាំ១៩៩១​បានទទួល ស្វាគមន៍កុមារនៃពណ៌បៃតងក្នុងបរិយាកាស ថែរក្សា និង ស្ងប់ស្ងាត់មួយ ។

ទារកដ្ឋានចាប់ទទួលទារកអាយុពី ១៥ខែ ទៅដល់ ០៣ ឆ្នាំ សម្រាប់សកម្មភាពអប់រំ​ ការប្រកួត និងឆ្នៃប្រឌិត ល្បែងលេង និងការ បង្កើត ។ ត្រូវបានបែងចែកជាក្មេងជាច្រើនក្រុម តាមអាយុ កាលរបស់គេ ។ ក្មេងចូលមកអនុវត្តន៍ ជំហានទី១របស់ខ្លួន សំដៅទៅរក ស្វ័យភាព ។ រៀន គោរពអ្នកដទៃតាមការស្រាវជ្រាវក្នុងជីវភាពសហគមន៍ ។

ចាប់ពី ០៣ ឆ្នាំ កុមារត្រូវបញ្ចូលទៅក្នុងថ្នាក់កំរិតមត្តេយ្យសិក្សាភាសាបារាំង ឬ ទ្វេរភាសា បារាំង/ អង់គ្លេស ។ គ្រូបង្រៀននិងអ្នកជំនួយការរបស់ពួកគេផ្តល់នូវការ អប់រំតាមកម្មវិធីសិក្សា ជាតិនៃប្រទេសបារាំង​ ។ ក្នុងថ្នាក់រៀននិមួយៗមានសិស្សចំនួន ២០ នាក់ យ៉ាងច្រើនបំផុត ។

ដល់អាយុសិក្សា ០៦ ឆ្នាំ កុមារចាប់ផ្តើមចូលថ្នាក់បឋមសិក្សា ។ គ្រូបង្រៀនមានសញ្ញាប័ត្រពី ប្រទេសបារាំង ណែនាំ និង បង្រៀនពួកគេអោយរៀនអាន និងសរសេរភាសាបារាំង ។

ក្នុងថ្នាក់ ត្រូវបានស្នើឲ្យសិស្សរៀន ភាសាអង់គ្លេស ៣រសៀលក្នុងមួយ សប្តាហ៍ ។

សម្រាប់ក្មេងនិយាយភាសាខ្មែរ និង កូនកាត់ខ្មែរ ត្រូវបានស្នើឲ្យ សិស្សរៀន ភាសារខ្មែរ ជាពិ សេស ពួកគេរៀននិយាយដោយផ្ទាល់មាត់ ។

សម្រាប់សិស្ស បឋមសិក្សា ត្រូវបានស្នើអោយរៀនសរសេរ និងអានភាសាខ្មែរ ។

តតម្លៃរបស់យើងៈ

យើងដឹងថា បុគ្គលនីមួយៗគឺមានសារ:សំខាន់ នៅក្នុងរចនាសម្ព័ន្ធរបស់យើងចាប់ផ្តើមពីការ ងារសំអាតទៅ មានអ្នកអនាម័យដែលបោស សំអាតនិងថែទាំផ្ការបស់សាលាយើង ។​​ រាល់ ព្រឺកដោយទឺកមុខញញឺម ​ សន្តិសុខឈរ ទទួលនិយាយស្វាគមន៍ដោយហៅឈ្មោះកូន និង ទទួលកូនពីលោកអ្នកចូលក្នុងសាលា។ ក្រុមទារកដ្ឋានដែល អ្នកថែទាំកុមារតូច និងទទួល កុមារដោយត្រកងបីដើម្បីផ្តល់ភាពងាយស្រួលក្នុងការចាកចេញ របស់លោកអ្នក។ ហេតុដូច្នេះហើយដើម្បីកាត់ បន្ថយការព្រួយបារម្ភ ក្រុមកាងារសាលា Tchou Tchou ផ្តល់ ជូននូវនិយោជិតដែលមាន​ លក្ខខណ្ឌល្អបំផុតក្នុងការងារ។

លក្ខខណ្ឌការងារ

សាលាមត្តេយ្យសិក្សា Tchou Tchou ចាប់អារម្មណ៍ជាពិសេសទៅលើលក្ខខណ្ឌការងារ បាន ជូននូវកិច្ចសន្យាការងារដោយអនុញ្ញាតផ្តល់អត្ថប្រយោជន៍ អោយពួកគេចំនួន៥សប្តាហ៍ ថ្ងៃ ឈប់សំរាក ឈប់សំរាកពិសេស(លំហែរមាតុភាព )៤ខែ ទូទាត់អោយ ១០០% ។ ប្រាក់ខែលើសពីច្បាប់កម្ពុជា គឺជាប្រាក់ខែ ទី១៣ខែ និង សេវាធានារ៉ាប់រងសុខភាព ។

កូនបុគ្គលិកត្រូវបានអនុញ្ញាតិអោយសិក្សាដោយឥតគិតថ្លៃ ដែលធ្វើអោយបានទទួលផល សិក្សានៅក្នុងសាលា Tchou Tchou និងយល់ច្បាស់ខ្លួនឯងថា ភាសាបារាំង ដែលជាភាសាទី២ និងភាសាអង់គ្លេស ជាភាសាទី៣ ។

យើងផ្តល់បានផ្តល់ជូននូវវគ្គសិក្សា ភាសាបារាំងអោយដល់និយោជិត ដើម្បីធ្វើអោយគេ ធ្វើ ការអភិវឌ្ឍន៍ ជាអចិន្ត្រៃយ៍នៃ​ភាសានិយាយរបស់ខ្លួន ។

អ្នកទទួលប្រាក់បៀវត្សខ្លះរបស់យើង ធ្វើការជាមួយយើង ចាប់តាំងពីពេលបង្កើតសាលា Tchou Tchou ក្នុងឆ្នាំ ១៩៩១ សម្រាប់ពួកយើង នេះគឺជាចំណុចទុកចិត្តមួយ ។

PSE (សម្រាប់អង្គការញញឺមនៃកុមារ)

យើងសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល PSE តាំងពីឆ្នាំ ២០០៣ ដោយទទួលយក អ្នកហត្ថការក្នុងការ ងារសកម្មដល់កុមារតូចៗ ។

អ្នកទទួលប្រាក់បៀវត្សជាច្រើន គឺជាបុគ្គលិកហត្ថការនៃ PSE ។

តាំងពីឆ្នាំ ២០០៩ ក្រោមការគ្រប់គ្រងអំពីសមាគម ORPHA Tchou Tchou ទទួលក្រុមកុមារ ចំនួន ២០ នាក់មាន ០២រសៀល ក្នុងមួយសប្តាហ៍មកពីមជ្ឈមណ្ឌលថែទាំកុមារ ស្ថិតនៅជុំ វិញការទទួលខុសត្រូវ សំខាន់នៅក្រុងភ្នំពេញ ។

កុមារទាំងនោះ គ្រប់គ្រងដោយ PSE បញ្ជូនមកកាន់ សាលាTchou Tchou ដើម្បីលេងនិងចូល រួមសកម្មភាពផ្សេងៗ ។

គម្រោងការសាលារៀនៈ​

គំរោងការសាលា គឺជាលទ្ធផលដែលបានមកពីការគិតរបស់ក្រុមគរុកោសល្យ និង គំនិតរួម ផ្តល់អត្ថន័យដល់ សកម្ម​ភាព​យើង ឬ គំនិតសាលារបស់យើងតាមការស្រាវជ្រាវពិភពលោក ការអនុវត្តន៍ជាក់ស្តែងនៃសិល្បៈ និង​ការ​ផ្លាស់ប្តូរក្នុងសាលារៀន ។

គម្រោងការសាលា ២០១៤ - ២០១៥ នឹងបន្តយ៉ាងពិតប្រាកដទោះជាទូលំទូលាយ ឬ ផ្សេងៗគ្នាក្តី គឺមាន​លក្ខណៈដូចតទៅនេះ ៖

គ្រូបង្រៀនធ្វើការចល័តថ្នាក់រៀងរាល់ព្រឹកថ្ងៃពុធ ពីម៉ោង ៩:៣០នាទី ដល់ ១១:៤៥នាទី ។

រយៈពេលទី ១: ចាប់ផ្តើមពីទ្វីបមួយ គ្រូម្នាក់ៗជ្រើសរើស នូវនិក្ខេបបទសិល្បៈក្នុងចំណោម ទាំង៥ទ្វីប។ គ្រូត្រូវបង្ហាញ លំហាត់ដងខ្លួន/របាំ/ល្ខោនគឺជាអ្នកដឹកនាំរឿងក្នុងថ្នាក់របស់ខ្លួន គ្រូផ្សេងទៀតធ្វើការរៀងខ្លួនលើនិក្ខេបបទសិល្បៈ ផ្សេងមួយទៀត ។

និងធ្វើជាបន្តទៅទៀតលើរយៈពេល នៃកាសិក្សានៃទ្វិបទាំង៥

ការផ្លាស់ប្តូរនេះ ធ្វើអោយបានសម្រេចនូវផ្ទាំងទស្សនីយភាពមួយក្នុងដំណាច់ឆ្នាំសិក្សា ខែឧសភា តាមកំរិតថ្នាក់ និងផលិតកម្មមួយផ្សាភ្ជាប់ទៅនឹងផ្ទាំងទស្សនិយភាពនេះ ។

ភាសា

ចាប់ពីខែកញ្ញាឆ្នាំ ២០១០ យើងស្នើអោយមានជំរើសពីរក្នុងថ្នាក់មត្តេយ្យសិក្សា (ផ្នែកទាប មធ្យម និងខ្ពស់)

  • មួយរៀនភាសាបារាំងពេញម៉ោង
  • ឬមួយភាសាបារាំង/អង់គ្លេសធ្លាស់ម៉ោងគ្នាមួយសប្តាហ៍ ឬពីរសប្តាហ៍ ជាមួយនឹងគ្រូបង្រៀនពីរផ្សេងគ្នា។

ក្នុងខែកញ្ញា ឆ្នាំ​ ២០១៣ យើងបានរៀបចំជំរើសពីរក្នុងថ្នាក់បឋមសិក្សា

  • មួយភាសាបារាំងពេញម៉ោង (ថ្នាក់រៀនមានកុមារពី ១០នាក់ ដល់ ១៥នាក់ សម្រាប់ពេលព្រឹក និង កុមារជាក្រុម ៥នាក់ សម្រាប់ពេលរសៀល ។
  • ឬមួយភាសាបារាំងពេលព្រឹក និងអង់គ្លេស ៣រសៀល (៦ ម៉ោង) ក្នុងមួយសប្តាហ៍ ។

សម្រាប់បវេសនកាលឆ្នាំ ២០១៤ យើងចាប់ផ្តើមរៀនភាសាខ្មែរ នៅថ្នាក់មត្តេយ្យមាន២ រសៀល គឺ៤ ម៉ោងក្នុងមួយសប្តាហ៍ ។

សម្រាប់បវេសនកាលឆ្នាំ២០១៥ យើងមានគោលបំណងស្នើសុំបូកបន្ថែមភាសារខ្មែរសំរាប់កុមារ ដែលជាកូនខ្មែរ និងកូនកាត់ ខ្មែរ រៀនភាសាខ្មែរ នៅបឋមសិក្សា រៀនអាន និងសរសេរ ភាសាខ្មែរ ។

ទំនាក់ទំនង

យើងសូមអោយឪពុកម្តាយ ឬគ្រួសារជិតស្និតរបស់ក្មេង អញ្ជើញចូលរួមស្តាប់

អ្នកដែលសំខាន់ ដូចជា គ្រូបង្រៀន អ្នកទទួលបន្ទុកផ្នែកទារកដ្ឋាន និង ផ្នែករដ្ឋបាល យើងមានពេលជានិច្ច ដើម្បីស្តាប់លោកអ្នក និងផ្លាស់ប្តូរព័ត៌មានកូនរបស់លោកអ្នក ។ ដើម្បីមានការងាយស្រួល លេខទូរស័ព្ទ ឬអាសយដ្ឋាន អ៊ីម៉ែលអ្នកទាំងនោះ យើងត្រូវធ្វើការ ទំនាក់ទំនង ដើម្បីសម្រួលដល់ការផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក​បែបនេះ ។

ការជួបគ្នារវាងគ្រូ និងឪពុកម្តាយសិស្ស

សៀវភៅវាយតម្លៃការសិក្សាកុមារធ្វើនៅខែមករា និងមិថុនា សម្រាប់ថ្នាក់មត្តេយ្យ ។ ក្នុងខែធ្នូ មីនា និងមិថុនា សម្រាប់ ថ្នាក់បឋមសិក្សា ។ និងមានការណាត់ជួបគ្នា រវាង ឪពុក ម្តាយ និង គ្រូបន្ទុកថ្នាក់ពិភាក្សាលើការវិវត្តន៍ កូនរបស់ខ្លួន ក្នុងការរៀនសូត្ររបស់គេ និងក្នុងចំណោម ក្រុមសិក្សារបស់ពួកគេ ។