ទស្សនីយភាព ព្រឹត្តិការ និងការចាកចេញ

ទស្សនីយភាព និងព្រឹត្តិការណ៍

ជាច្រើនលើកក្នុងមួយឆ្នាំ កុមាររៀបចំ ទស្សនីយភាព និង ធ្វើអោយបានសម្រេចនូវការជួបចំពោះមុខឪពុក ម្តាយរបស់កុមារ ។

ពិធីបុណ្យណូអែលក្នុងខែធ្នូ នាំកុមារច្រៀងចំរៀងជាក្រុម ។

ពិធីបុណ្យ Carnaval ក្នុងខែកុម្ភៈ គឺជាឱកាសរៀបចំទស្សនីយភាពតាមថ្នាក់រៀន ។

នៅពេលបុណ្យចូលឆ្នាំខ្មែរ ក្នុងខែមេសា ល្បែងទឹកត្រូវបានស្នើដល់កុមារ ក្នុងសាលារៀន ប្រធានបទជា មួយនឹងការគ្រប់គ្រងក្រុមគរុកោសល្យ ។

ទស្សនីយភាពនៅដំណាក់ឆ្នាំទាក់ទងទៅនឹងគម្រោងសាលារៀន (មើលចំណងជើងគម្រោងរបស់សាលា) អនុញ្ញាតឲ្យកុមារយល់ដឹងស៊ីជំរៅការស្រាវជ្រាវពិភពលោកអំឡុងឆ្នាំសិក្សា និងស្នើឲ្យមានផ្ទាំងទស្សនីយ ភាព ដល់ឪពុកម្តាយនៅដំណាច់ខែឧសភា ។

នៅថ្ងៃចុងក្រោយនៃឆ្នាំសិក្សា ដំណាច់ខែមិថុនា ពិធី Kermesse មួយត្រូវបានស្នើដល់កុមារអោយមាន​ល្បែងជាច្រើន ។

គ្រប់ព្រឹត្តិការទាំងនេះជាឱកាសមើលឃើញ ឪពុកម្តាយជួបជុំគ្នាជុំវិញពេលបាយក្នុងន័យកក់ក្តៅមួយ ។

ដំណើរកំសាន្ត

យើងរៀបចំទៀងទាត់ការចេញ/ចូលនៃកុមារគ្រប់វ័យ ដើម្បីធ្វើអោយពួកគេធ្វើការស្រាវជ្រាវទីធ្លាចេញលេង និង/ឬ គរុកោសល្យនៅភ្នំពេញ និងជុំវិញទីក្រុង ។

  • កសិដ្ឋានជ្រូក
  • សកម្មភាពទឹក: dream land : Water splash
  • ទស្សនកិច្ចប្រាសាទ "ភ្នំជីសូ"
  • ការប្រឹងធ្វើអោយកាន់តែប្រសើរឡើងដល់កុមារនៅទីក្រុង
  • ទស្សនកិច្ចបណ្ណាល័យនៃវិទ្យាស្ថានបារាំង និងការតាំងពិពណ៌
  • ការចេញទៅមើលភាពយន្ត
  • ទស្សនកិច្ច សារៈមន្ទីរជាតិ
  • ពេលវេលាសំរាកមួយអំពីទីលានល្បែង វត្តបុទុម និងទស្សនកិច្ចវត្តអារាម ។


សិល្បៈ និងកីឡា: ជាមធ្យោបាយអភិវឌ្ឍន៍បុគ្គល

យើងគិតថា(នេះគឺជាការបែងចែក) ជាការអនុវត្តន៍ជាក់ស្តែងសិល្បៈ និងកីឡា ជួយកុមារឲ្យកសាង បុគ្គលិកលក្ខណៈរបស់ខ្លួន និងទុកចិត្តខ្លួនឯងអ្វីដែលខ្លួនមាន ទាំងគំនិត និងទាំងក្នុងដងខ្លួន ។

សិល្បៈ

តន្ត្រី

  • គ្រឿងភ្លេងវាយ (ស្ករ-គង-ឃ្មោះ ……) អន្តរាគមន៍គ្រឿងភ្លេងប៉ះទង្គិចអនុវត្ត ០១ម៉ោងក្នុង ០១សប្តាហ៍ នៅគ្រប់ថ្នាក់រៀនសាលា Tchouchou ដើម្បី ធ្វើអោយមានចង្វាក់ដល់កុមារ ដែលជាជំនួយល្អមួយមានតម្លៃនៅក្នុងការរៀនសូត្រ ។
  • វគ្គសិក្សាចាប៉ី និងការរំលឹកបទភ្លេង ក្នុងការអនុវត្តន៍សកម្មភាពក្រៅ ក្នុងសាលារៀន ថ្នាក់សិក្សាបទភ្លេង និង សិក្សាចាប៉ី ត្រូវបានស្នើ ឡើង ដោយគ្រូបង្រៀនក្នុងសាលារៀន ។
  • ចម្រៀងៈ អ្នកដឹកនាំភ្លេងសក់សូហ្វូន ជួយយើងក្នុងការផ្តល់គំនិតទស្សនីយភាព ដើម្បីភ្ជាប់អត្ថន័យ ទៅនឹងការសិក្សា ។ អភិវឌ្ឍន៍ចំរៀងជាក្រុម និងការបង្កើតបទភ្លេងនៅមណ្ឌល Tchouchou ។

របាំ:

ជំនួយការផ្នែករបាំម្នាក់ ស្នើសុំឲ្យមានសកម្មភាពហ្វឹកហាត់ក្រៅថ្នាក់សិក្សានៃវគ្គហ្វឹក​ហាត់របាំ ដើម្បីឲ្យកុមារអភិវឌ្ឍន៍ចលនាសកម្មក្នុងការធ្វើឲ្យបានសម្រេចផលិតកម្មផ្សេងៗ ។

សិល្បៈសូនរូប ​/ផាត់ពណ៌

សកម្មភាពក្រៅម៉ោងសិល្ប: សូនរូប/ផាត់ពណ៌ ​ ​រៀបចំដោយគ្រូប្រចាំសាលា​។កិច្ចការនេះបានបង្ហាញ ក្មេងឲ្យមានគំ​​ និតបង្កើតថ្មីនូវគ្រប់សកម្មភាពដ៏ពិតប្រាកដផ្សេងៗគ្នាដែលគេបានសិក្សា។

កីឡាៈ

  • គំនិតផ្តើមអោយមានកីឡាតាមរដូវជាមួយកីឡាបាល់ឱប ហៅថា Rugby ។ អង្គការក្រៅរដ្ឋាភិបាលកម្ពុជា "Balopp" ស្នើអោយបង្កើតគំនិត​ ០៥ឆ្នាំ នៃកីឡាជាក្រុមផ្អែកលើកីឡា Rugby ដើម្បីអភិវឌ្ឍន៍គំនិតជាក្រុម ការប៉ិនប្រសព្វ និងរៀនពីបញ្ញត្តិត្រឹមត្រូវ ។
  • កីឡាតៃក្វាន់ដូៈ សាស្ត្រចារ្យមានសញ្ញាបត្រពីរដ្ឋបារាំង ស្នើសុំឲ្យមានសកម្មភាពក្រៅម៉ោងសិក្សា ផ្នែកកីឡា តៃក្វាន់ដូ ទម្លាប់យកមនុស្សក្មេងៗ ។ នេះវាអាចធ្វើជាម្ចាស់ការ និងជាការអនុវត្តន៍ល្អបំផុតសំរាប់គ្រប់រូប។
  • អាងហែលទឹកៈ មានអាងហែលទឹកនៅក្នុងសាលា Tchouchou ដែលធ្វើឲ្យកុមារគ្រប់ថ្នាក់រៀនហែលទឹកទាន់ខ្លួននៅ​ក្មេង ... និងធ្វើឲ្យស្រួលខ្លួន ។
  • ការហែលទឹកៈ កុមារបឋមសិក្សា ឆ្លៀតពេលមួយត្រីមាស ចាប់ផ្តើមរៀនហែលទឹកក្នុងអាង​ហែលទឹក​ក្រៅសាលារៀន ។
  • កីឡាអត្តពលកម្មៈ កុមារមានអាយុចាប់ពី០៦ឆ្នាំឡើងទៅឆ្លៀតឱកាសសម្រាប់អោយមានបទពិសោធន៍វគ្គសិក្សា វគ្គរត់បណ្តាក់ វគ្គចោលដុំដែក និងល្បែងជាក្រុមផងដែរនៅលើទីលានកីឡាសាំងតេទីក(Synthétiques)។